វិធីធ្វើញាំម្រះ មិនល្វីងឆ្ងាញ់ណាស់!

872

គ្រឿងផ្សំ៖ ម្រះ ១-២ផ្លែល្មម ហាន់ស្តើងៗ,អំបិល ៣ស្លាបព្រាបាយ,បង្គា ៥-៨ ឬតាមចំណូលចិត្ត,សាច់ចិញ្ច្រាំ ៦០ក្រាម,ម្ទេសហាន់ និងខ្ទឹមក្រហមហាន់ (ដាក់តាមចំណូលចិត្ត),ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ,ទឹកត្រី ៣ស្លាបព្រាបាយ,ស្ករ ២ស្លាបព្រាបាយ។

វិធីធ្វើ៖
១.យកម្រះច្របល់ជាមួយអំបិលប្រហែល ១០នាទី ហើយលាងទឹកចេញឲ្យស្អាត រួចយកទៅស្រុះទឹកក្តៅបន្តិច បន្ទាប់មកស្រង់ដាក់ត្រាំទឹកកកចោលទុកមួយអន្លើ


២.យកបង្គាដាក់ស្រុះឲ្យឆ្អិនបន្តិច និងសាច់ចិញ្ច្រាំដាក់ស្ងោរឲ្យឆ្អិនទុកមួយអន្លើ


៣.បន្ទាប់មកយកចានធំល្មមដាក់លាយទឹកត្រី ស្ករ និងទឹកក្រូចឆ្មារចូលគ្នា រួចដាក់ម្ទេស ខ្ទឹមក្រហម បង្គា និងសាច់ចិញ្រ្ចាំច្របល់ចូលគ្នា ហើយស្រង់ម្រះចេញពីទឹកកកដាក់ចូលច្របល់ចូលគ្នាជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE