វិធីធ្វើមាន់បំពងគល់ស្លឹកគ្រៃ ស្រួយឆ្ងាញ់!

1534

គ្រឿងផ្សំ៖ សាច់មាន់ កន្លះគីឡូ កាប់ជាដុំៗល្មម,គល់ស្លឹកគ្រៃ ៥-៦គល់ ដំហើយហាន់ជាសរសៃៗ,ខ្ទឹមស ១០កំពឹស ហាន់ស្តើងៗ,ស្លឹកក្រូចសើច ១០សន្លឹក ,ម្ទេសក្រៀម ១២-១៥គ្រាប់,ស្ករ ១ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,អំបិល ២ស្លាបព្រាកាហ្វេ,ម្សៅបំពង កន្លះចានចង្កឹះ។

វិធីធ្វើ៖
១.យកចានធំល្មមដាក់លាយស្ករ ទឹកត្រី និងអំបិលកូរចូលគ្នាឲ្យសព្វ រួចដាក់សាច់មាន់ចូល ច្របល់ជាមួយគ្រឿងឲ្យសព្វទុកចោលរយៈពេល ១៥នាទី


២.បន្ទាប់មកយកសាច់មាន់ប្រឡាក់ជាមួយម្សៅបំពង ដាក់បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយអន្លើ


៣.យកគល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច និងម្ទេសក្រៀមដាក់បំពងមួយសន្ទុះឲ្យក្រៀមល្មម រួចស្រង់ចេញ ទុកមួយអន្លើ


៤.រួចអស់ហើយរៀបចំយកមាន់ដែលបំពងហើយដាក់ចាន រួចដាក់គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច និងម្ទេសក្រៀមដែលបំពងហើយដាក់ចូលពីលើជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE