រូបមន្តវិធីធ្វើត្រីបឹងកញ្ឆែតពិសេស!

1411

គ្រឿងផ្សំ៖ ត្រី ២ក្បាល(១ក្បាលធំល្មម និង ១ក្បាលតូច),គ្រឿងបុក ៣ស្លាបព្រាបាយកន្លះ(គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ជាយ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម និងអំបិលបន្តិច បុកចូលគ្នាឲ្យម៉ត់),ទឹក ១លីត្រ,ទឹកអំពិលទុំ ១០ស្លាបព្រាបាយ,ស្ករ ៣ស្លាបព្រាបាយ,អំបិល ១ស្លាបព្រាកាហ្វេ,ទឹកត្រី ៤ស្លាបព្រាបាយ,បន្លែមាន កញ្ឆែត ស្ពៃបូកគោ…តាមចំណូលចិត្ត។

វិធីធ្វើ៖
១.យកត្រីទាំង២ក្បាលធ្វើហើយលាងទឹកឲ្យស្អាត រួចយកត្រី ១ក្បាលតូចយកទៅស្ងោរឲ្យឆ្អិន រួចបេះយកតែសាច់ ១ចានចង្កឹះទុកមួយអន្លើ ចំណែក ១ក្បាលធំយកទៅបំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយអន្លើ

២.ដាំងឆ្នាំងដាក់ទឹកដាំឲ្យពុះ រួចដាក់គ្រឿងបុកចូលកូរចូលគ្នាឲ្យសព្វ ហើយដាក់ទឹកអំពិលទុំ ស្ករ អំបិល និងទឹកត្រីកូរចូលគ្នាឲ្យសព្វ រួចហើយដាក់សាច់ត្រីចូលច្របល់តិចៗចូលគ្នាឲ្យសព្វ

៣.យកកញ្ឆែត និងស្ពៃបូកគោយកលាងទឹកឲ្យស្អាត កញ្ឆែតកាត់វាវែងៗល្មម ហើយស្ពៃកាត់ជាកង់ៗល្មម រួចយករៀបដាក់ចាន

៤.បន្ទាប់មកយកត្រីដែលបំពងហើយដាក់ពីលើបន្លែ រួចយកគ្រឿងដែលឆ្អិនហើយ ដាក់ស្រោយពីលើជាការស្រេច។នេះគ្រាន់តែជាវិធីធ្វើមួយបែបដែលយើងខ្ញុំបានរៀបរាប់ជូន ព្រោះវិធីធ្វើអាចខុសគ្នា និងមានច្រើនបែប៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE