វិធីធ្វើសម្លម្ជូរយួន ឆ្ងាញ់ៗ!

764

គ្រឿងផ្សំ៖ ត្រី ៤ខាំ,ម្នាស់ ១ចំហៀង,ប៉េងប៉ោះ ១-២ផ្លែ,ត្រលាច ពាក់កណ្តាលផ្លែ,ក្រអៅឈូក ២-៣ដើម,ខ្ទឹមស ៥កំពឹស,អំពិលទុំ ១កូនចាន,ទឹកត្រី ១-២ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយ,ម្សៅស៊ុប ១ស្លាបព្រាបាយ,ជីរសម្លម្ជូយួន(ជីរនាងវង ជីរណា ស្លឹកខ្ទឹម ម្អម),ស៊ុត ១គ្រាប់(ដាក់ ឬមិនដាក់ក៏បាន)។


វិធីធ្វើ៖
១.ត្រីហាន់ជាកង់ៗ, ប៉េងប៉ោះហាន់ជាចំណិត, ក្រអៅឈូក និងត្រលាចកាត់ជាកង់ៗ, ជីរសម្លម្ជូរយួនហាន់ឲ្យតូចៗ, ខ្ទឹមសចិញ្រ្ចាំ ហើយយកទៅបំពង, អំពិលទុំជ្រុំយកតែទឹក។


២.ដាំទឹកឲ្យពុះ រួចដាក់ត្រី ម្នាស់ ប៉េងប៉ោះ ក្រអៅឈូក ត្រលាច ទឹកត្រី ស្ករស ម្សៅស៊ុប និងទឹកអំពិលទុំចូលទុកឲ្យពុះ ហើយភ្លក្សមើលល្មមតាមចំណួលចិត្ត រួចក្រឡុកស៊ុតដាក់ចូល បន្ទាប់មកដាក់ជីរសម្លម្ជូរយួនចូលជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE