វិធីធ្វើសម្លខួរក្តាម ឆ្ងាញ់!

524

គ្រឿងផ្សំ៖ ក្តាមស្រែ ១គីឡូ,កំពឹស (ដាក់តាមចំណូលចិត្ត),ប្រហុក ៤ចង្វា,ស្ករស ១ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ម្សៅស៊ុប ១ស្លាបព្រាបាយ,អំបិល បន្តិច,ទឹក ៥០០មីលីលីត្រ,បន្លែ ននោង ឬល្ហុង,ម្ទេស និងម្អម(ដាក់តាមចំណូលចិត្ត)។


វិធីធ្វើ៖
១.យកក្តាមលាងទឹកឲ្យស្អាត បកក្តាមឲ្យស្អាតទុកមួយឡែក ស្នូកទុកមួយឡែក


២.យកក្តាមខ្លះដែលបករួចទៅបុកឲ្យម៉ត់ (ស្នូកមិនបុកទេ) ដើម្បីយកជាតិខួរក្តាម បុកឲ្យសព្វ រួចស្រង់កាកចេញឲ្យអស់ ទុកទឹកសម្រាប់ស្ល ទឹកខួរក្តាមដំបូងចាក់ទុកមួយឡែក


៣.បន្ទាប់មកយកស្នូកខ្វេះខួរចេញទុកមួយឡែក ឬដាក់ទាំងស្នូកក៏បាន


៤.យកឆ្នាំងដាក់ទឹកដែលទុកសម្រាប់ស្លចូលដាំឲ្យពុះ រួចជ្រុំប្រហុកដាក់(ដួសពពុះចោល) ហើយដាក់ទឹកខួរក្តាមដំបូងចូលទុកឲ្យពុះ


៥.រួចដាក់ស្ករស អំបិល ទឹកត្រី ម្សៅស៊ុប និងក្តាមដែលនៅសល់ចូលរម្ងាស់ឲ្យពុះ ហើយដាក់បន្លែននោង ឬល្ហុងចូលទុកមួយរំពុះ ហើយភ្លក្សរសជាតិតាមចំណូលចិត្ត ហើយដាក់ម្អម និងម្ទេសចូលរួចជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE