វិធីធ្វើបុកកាពិពងទាប្រៃ ឆ្ងាញ់អស់ទាស់!

508

គ្រឿងផ្សំ៖ ពងទាប្រៃស្ងោរឆ្អិន ២គ្រាប់,កាពិ ១ស្លាបព្រាកាហ្វេកន្លះ,ខ្ទឹមស ១០កំពឹស,ម្ទេស ៨-១០គ្រាប់,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយទឹកត្រី ១ស្លាបព្រាបាយកន្លះ,ស្ករ ១ស្លាបព្រាបាយ,បន្លែអន្លក់ ត្រសក់ ត្រប់ ពពាយ សណ្តែកកួរ ស្ពៃក្តោប (តាមចំណូលចិត្ត)។

វិធីធ្វើ៖
១.យកពងទាប្រៃពុះជាពីរ យកពងក្រហមទុកមួយឡែក យកសាច់ពណ៌សយកមកហាន់ឲ្យល្អិតៗទុកមួយឡែក

២.យកកាពិទៅខ្ចប់ដាក់អាំងភ្លើងមួយសន្ទុះ(ដើម្បីឲ្យឆ្អិនបន្តិច)

៣.បន្ទាប់មកយកត្បាល់ដាក់កាពិ និងខ្ទឹមសចូលបុកចូលគ្នាឲ្យសព្វ រួចដាក់ម្ទេសបុកចូលគ្នា ហើយដាក់ពងទាប្រៃ(ពងក្រហម) ចូលបុកចូលគ្នាឲ្យសព្វ ដាក់ទឹកក្រូចឆ្មារ ទឹកត្រី និងស្ករចូលកូរចូលគ្នាឲ្យសព្វ រួចហើយដាក់ពងទាប្រៃ(សាច់ពណ៌ស) ចូលកូរចូលគ្នាឲ្យសព្វជាការស្រេច

៤.រៀបចំបន្លែអន្លក់ដាក់ចាន ដួសទឹកកាពិពងទាប្រៃដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់ណាស់៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE