វិធីធ្វើបង្អែមបបរត្នោត ឆ្ងាញ់ៗ!

522

គ្រឿងផ្សំ៖ គ្រាប់ត្នោតខ្ចី ៦-៨គ្រាប់,អង្ករដំណើប ១កំប៉ុង,ខ្ទិះដូង កន្លះចានចង្កឹះ,ទឹកស្អាត ៥ចានចង្កឹះ,ស្ករស ១០ស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាកាហ្វេ។


វិធីធ្វើ៖
១.ចិតសំបកគ្រាប់ត្នោតឲ្យស្អាត រួចយកលាងទឹក ហើយចិតជាដុំតូចៗល្មម តាមចំណូលចិត្ត

២.ដាំឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់អង្ករដំណើបចូលកូរឲ្យសព្វ ទុករហូតគ្រាប់អង្កររីកហើយទន់


៣.បន្ទាប់មកដាក់ស្ករស អំបិល ខ្ទិះដូង និងគ្រាប់ត្នោតចូលច្របល់ចូលគ្នាឲ្យសព្វ គ្របទុកឲ្យឆ្អិន ហើយដួសដាក់ចានជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE