វិធីធ្វើចេកឆឹងទឹកខ្ទិះ ឆ្ងាញ់ៗ (មានវីដេអូវិធីធ្វើ)!

415

គ្រឿងផ្សំ៖ ចេក ៥-៦ផ្លែ,ស្ករស ៥០០ក្រាម,ខ្ទិះដូង ១៥០មីលីលីត្រ,ទឹកក្រូចឆ្មារបន្តិច,អំបិលបន្តិច,ទឹក ៦០០មីលីលីត្រ,ស្លឹកតើយ ៣-៤សន្លឹក។

វិធីធ្វើ៖
១.បកសំបកចេក រួចកាត់ជាដុំៗល្មមតាមចំណូលចិត្ត រួចដាក់ទឹកលាយអំបិលចូលបន្តិច ដាក់ចេកចូលត្រាំចោល

២.ដាំឆ្នាំងដាក់ទឹកចូល ដាក់ស្ករស និងស្លឹកតើយចូលកូរឲ្យចូលរលាយស្ករសព្វល្អ ហើយស្រង់ចេកដាក់ចូល ច្របាច់ក្រូចឆ្មារចូលបន្តិចកូរឲ្យសព្វចូលគ្នា។

៣.ធ្វើទឹកខ្ទិះ ដាំឆ្នាំងដាក់ខ្ទិះដូងចូល ដាក់អំបិលបន្តិចកូរឲ្យសព្វចូលគ្នាទុកមួយរំពុះ

៤.ពេលហូបយកចេកដែលឆឹងដាក់ចាន ហើយស្រោចទឹកខ្ទិះចូលពីលើជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE