វិធីធ្វើឆាសាច់គោផ្កាខាត់ណាទឹកប្រេងខ្យង ឆ្ងាញ់ៗ!

645

គ្រឿងផ្សំ៖ សាច់គោ ២០០ក្រាម ហាន់ស្តើងៗល្មម ឬហាន់ជាដុំៗល្មម,ផ្កាខាត់ណាខៀវ ២០០ក្រាម,ការ៉ុត ៣០ក្រាម,ខ្ទឹមបារាំង ពាក់កណ្តាល,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកស៊ីអុីវ កន្លះស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ប្រេងល្ង ១ស្លាបព្រាកាហ្វេ,ខ្ទឹមសចិញ្រ្ចាំ។

វិធីធ្វើ៖
១.យកផ្កាខាត់ណា និងការ៉ុត ស្រុះទឹកក្តៅមួយសន្ទុះ រួចស្រង់ទុកមួយឡែក


២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលរលីងឲ្យឈ្ងុយ រួចដាក់សាច់គោចូលឆាសាច់ឲ្យឆ្អិនបន្តិច


៣.បន្ទាប់មកដាក់ផ្កាខាត់ណា ការ៉ុត និងខ្ទឹមបារាំងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ទឹកប្រេងខ្យង ទឺកស៊ីអុីវ ស្ករស និងប្រេងល្ងចូលឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE