វិធីធ្វើឡុកឡាក់សាច់គោពិសេសឆ្ងាញ់!

2491

គ្រឿងផ្សំ៖ សាច់គោ ៧ខាំ ហាន់ស្តើងៗ ឬជាដុំៗតូចល្មម,ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ,ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ,ស្ករ ១ស្លាបព្រាបាយ,អំបិល ១ស្លាបព្រាកាហ្វេ,ម្សៅឆា ១ស្លាបព្រាបាយ,ទឹក ៣ស្លាបព្រាបាយ,បន្លែមាន សាលាដ ប៉េងប៉ោះ ខ្ទឹមបារាំង ដំឡូងបារាំង…។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ម្រេចម៉ត់ ១ស្លាបព្រាបាយ,ស្ករ ៣ស្លាបព្រាបាយ,ខ្ទឹមសចិញ្រ្ចាំ ៤កំពឹស,ម្ទេសហាន់ល្អិតៗ។


វិធីធ្វើ៖
១.យកសាច់ដាក់លាយជាមួយទឹកប្រេងខ្យង ស្ករ និងអំបិល ច្របល់ចូលឲ្យសព្វទុកចោល ៣នាទី

២.ប៉េងប៉ោះ និងខ្ទឹមបារាំង ហាន់ជាបន្ទះស្តើងៗ និងដំឡូងបារាំង ហាន់ហើយបំពងឲ្យស្រួយ


៣.រៀបចំសាលាដដាក់ចាន រួចដាក់រៀបប៉េងប៉ោះ និងខ្ទឹមបារាំងពីលើសាលាដ រួចដាក់ដំឡូងបារាំងចូល


៤.ដាក់ប្រេងឆាឲ្យក្តៅ ដាក់ខ្ទឹមចិញ្ច្រាំចូលរលីងក្រហមបន្តិច ហើយដាក់សាច់ចូលឆាឲ្យសព្វ ទុកចោលប្រហែល ៥-៨នាទី


៥.បន្ទាប់មកយកទឹកលាយជាមួយម្សៅឆា កូរចូលគ្នាឲ្យសព្វ រួចចាក់ចូលក្នុងសាច់ឆាទុកឲ្យពុះ រួចដួសសាច់ដាក់ក្នុងចានបន្លែដែលរៀបហើយ។


៦.ធ្វើទឹកជ្រលក់ យកទឹកក្រូចឆ្មារ ទឹកត្រី ម្រេចម៉ត់ ស្ករ ៣ស្លាបព្រាបាយ ខ្ទឹមសចិញ្រ្ចាំ និងម្ទេសហាន់ ដាក់លាយចូលគ្នាអោយសព្វ ជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE