ពងទាចំហុយសាច់ចិញ្រ្ចាំបំពងម្សៅ ស្រួយឆ្ងាញ់!

790

គ្រឿងផ្សំទី១៖ ស៊ុត ៣គ្រាប់,សាច់ជ្រូកចិញ្រ្ចាំ កន្លះកូនចានចង្កឹះ,ទឹកដោះគោកំប៉ុង ១៥០ក្រាម,ស្លឹកខ្ទឹមហាន់ល្អិតៗ ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ទឹកស៊ីអុីវ ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់បន្តិច។ គ្រឿងផ្សំទី២៖ ម្សៅបំពង កន្លះកូនចានចង្កឹះ,ស៊ុត ១គ្រាប់(សម្រាប់បំពង),ម្រេចម៉ត់បន្តិច,ទឹកត្រជាក់បន្តិច,ប្រេងសម្រាប់បំពង។

វិធីធ្វើ៖
១.លាយគ្រឿងផ្សំទី១ គោះស៊ុតដាក់ចាន ដាក់ទឹកដោះគោ ទឹកប្រេងខ្យង ទឹកស៊ីអុីវ ម្រេចម៉ត់ ស្លឹកខ្ទឹម និងសាច់ចិញ្រ្ចាំចូល វាយច្របល់ចូលគ្នាអោយសព្វល្អ

២.បន្ទាប់មកយកទៅដាក់ចំហុយរយៈពេល ២០-៣០នាទី ឆ្អិនហើយយកពងទាចំហុយយកមកកាត់ជាដុំៗល្មមតាមចំណូលចិត្ត។

៣.លាយគ្រឿងផ្សំទី២ យកម្សៅបំពងដាក់ចានគោះស៊ុតដាក់ចូល ដាក់ម្រេចម៉ត់ និងទឹកត្រជាក់ចូលបន្តិចច្របល់ចូលគ្នាអោយសព្វ (កុំអោយវាវពេក)

៤.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលអោយក្តៅ រួចយកដុំពងទា ចំហុយហើយដាក់ប្រឡាក់ជាមួយគ្រឿងផ្សំទី២ដែលលាយហើយ ដាក់ចូលបំពងអោយឆ្អិនក្រៀមល្មមតាមចំណូលចិត្តជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE