វិធីធ្វើសម្លតុងយ៉ាំត្រីខកំប៉ុង ឆ្ងាញ់!

1058

គ្រឿងផ្សំ៖ ត្រីខ ២កំប៉ុង,ផ្សិតចំបើង ឬផ្សិតស ១០០ក្រាម(មួយពុះជាពីរ),ទឹក ១កូនចានចង្កឹះ,រំដេង ៣ដុំហាន់ជាបន្ទះ,គល់ស្លឹកគ្រៃ ១គល់ កាត់ខ្លីៗ,ខ្ទឹមក្រហម ១ដុំ ហាន់ស្តើងៗ,ស្លឹកក្រូចសើច ២សន្លឹក,ម្ទេស ២-៣គ្រាប់ ដំឲ្យសំប៉ែត,ស្ករស ១ស្លាបព្រាកាហ្វេ,ទឹកត្រី ២ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ,ស្លឹកខ្ទឹម ឬស្លឹកជីរណា ហាន់។

វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកចូល ដាក់រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូលដាំឲ្យពុះ រួចដាក់ត្រីខ និងផ្សិតចូល (កូរតិចកុំឲ្យបែកសាច់ត្រីខ) រម្ងាស់ឲ្យពុះ


២.បន្ទាប់មកដាក់ទឹកត្រី ស្ករស និងម្ទេសចូលកូរចូលគ្នាឲ្យសព្វ រួចដាក់ទឹកក្រូចឆ្មារចូលកូរចូលគ្នា ឆ្អិនហើយដួសដាក់ចានដាក់ស្លឹកខ្ទឹម ឬស្លឹកជីរចូលជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE