វិធីធ្វើសាច់ជ្រូកចង្កាក់អាំង (មានវីដេអូ)!

16640

គ្រឿងផ្សំ៖ សាច់ជ្រូកជាប់ខ្លាញ់ចិញ្រ្ចាំ ២៥០ក្រាម,ទឹកដោះគោខាប់ ៤ស្លាបព្រាបាយ,ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ,ប្រេងសណ្តែក ១ស្លាបព្រាបាយ,ស្ករត្នោត ២ស្លាបព្រាបាយ,ទឹកប្រេងខ្យង កន្លះស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវខាប់ បន្តិច,ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ,អំបិល ១ចុងស្លាបព្រាកាហ្វេ,ម្សៅពោត កន្លះស្លាបព្រាបាយ,ឈើចង្កាក់ សម្រាប់ដោតសាច់។

វិធីធ្វើ៖
១.យកសាច់ដាក់លាយជាមួយគ្រឿងផ្សំទាំងអស់ ខ្ទឹមសចិញ្រ្ចាំ ទឹកដោះគោខាប់ ទឹកដោះគោស្រស់ អំបិល ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវខាប់ ប្រេងសណ្តែក ស្ករត្នោត និងម្សៅពោតចូលច្រលប់ចូលគ្នាឲ្យសព្វល្អ ហើយយកដាក់ក្នុងទូរទឹកកករយៈពែល ៣-៤ម៉ោង


២.បន្ទាប់មកយកសាច់ចេញយកមកធ្វើជាដុំបន្ទះៗល្មម(តាមចំណូលចិត្ត) ដោតឈើចង្កាក់ រួចយកទុកក្នុងទូរទឹកកកទៀតរយៈពេល ១យប់


៣.រួចរាល់អស់ហើយពេលញ៉ាំយកសាច់ទៅដាក់អាំង ឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្តជាការស្រេច បើញ៉ាំជាមួយបាយដំណើបទៀតឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE