វិធីធ្វើសម្លខ្ទិះម្នាស់បង្គា ឆ្ងាញ់ៗ!

838

គ្រឿងផ្សំ៖ បង្គា ៣០០ក្រាម(បកសំបក),ម្នាស់ ១ផ្លែល្មម ហាន់ជាចំណិត,ក្បាលខ្ទិះ ២០០ក្រាម,ខ្ទិះចុង ៨០០ក្រាម,គ្រឿងការីបុក ២-៣ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករ ២ស្លាបព្រាបាយ,ទឹកអំពិលទុំ ២ស្លាបព្រាបាយ,ស្លឹកក្រូចសើច ហាន់។

វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ក្បាលខ្ទិះចូលទុកមួយរំពុះ ដាក់គ្រឿងបុកចូលកូរចូលគ្នាឲ្យសព្វ រួចដាក់បង្គាចូលច្របល់ចូលគ្នា

២.បន្ទាប់មកដាក់ទឹកត្រី ស្ករ ទឹកអំពិលទុំ និងខ្ទិះចុងចូលច្របល់ចូលគ្នាឲ្យសព្វទុកមួយរំពុះ

៣.ហើយដាក់ម្នាស់ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកក្រូចសើច និងម្ទេសប្លោកចូល ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE