វិធីធ្វើត្រីបំពងឆាបន្លែជូរអែម ឆ្ងាញ់ណាស់!

2988

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម,ម្នាស់ ប៉េងប៉ោះ ការ៉ុត ខ្ទឹមបារាំង និងម្ទេសផ្លោក ហាន់ជាចំណិតៗ ឬហាន់ល្អិតៗ (តាមចំណូលចិត្ត),ទឹកត្រី ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ទឹកប៉េងប៉ោះ ១ស្លាបព្រាបាយ,ស្ករ ១ស្លាបព្រាបាយ,ទឹកម្ទេស ២ស្លាបព្រាបាយ,ម្សៅបំពង ១ស្លាបព្រាបាយ,ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ,ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖
១.ធ្វើត្រីហើយលាងឲ្យស្អាត រួចយកទៅដាក់ប្រលាក់ជាមួយម្សៅបំពងឲ្យសព្វ ហើយដាក់ចៀនឲ្យឆ្អិនក្រៀមល្មម រួចហើយស្រង់ទុកមួយអន្លើ

២.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ហើយដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកប៉េងប៉ោះ ទឹកម្ទេស និងស្ករ អាចបន្ថែមទឹកចូលបនិ្តច ឆាច្របល់ចូលគ្នាឲ្យសព្វ

៣.បន្ទាប់មកដាក់បន្លែ ខ្ទឹមបារាំង ប៉េងប៉ោះ ការ៉ុត ម្ទេសផ្លោក និងម្នាស់ចូលឆាច្របល់ចូលគ្នាឲ្យសព្វ

៤.យកត្រីដែលបំពងហើយដាក់ចាន រួចដួសគ្រឿងដែលឆាឆ្អិនហើយស្រោចពីលើ ហើយដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE