វិធីធ្វើស្ងោរស៊ុបមាន់ដំឡូងបារាំង

838

គ្រឿងផ្សំ៖ សាច់មាន់ ១គីឡូ(កាប់ជាដុំៗល្មម),ដំឡូងបារាំង ១-២ផ្លែ,ការ៉ុត ១-២ផ្លែ,ប៉េងប៉ោះ ២-៣ផ្លែ,ខ្ទឹមបារាំង ១ផ្លែ,ទឹកស្អាត ៥-៦កូនចានចង្កឹះ,ដុំស៊ុបមាន់ ១ដុំ,ទឹកត្រី ១-២ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,អំបិល ១ស្លាបព្រាបាយ,ម្រេចម៉ត់បន្តិច,ស្លឹកជីរវ៉ាន់ស៊ុន ឬស្លឹកខ្ទឹម ហាន់សម្រាប់ដាក់ស៊ុប។

វិធីធ្វើ៖
១.យកដំឡូងបាំរាំង ការ៉ុត និងខ្ទឹមបារាំង ចិតសម្បកឲ្យស្អាតហាន់ជាដុំចំណិតៗល្មម(ឬតាមចំណូលចិត្ត) ចំណែកប៉េងប៉ោះ ចិតជាដុំចំណិតៗ រួចទុកមួយអន្លើរ

២.ដាំឆ្នាំងដាក់ទឹក ដាក់ដុំស៊ុបមាន់ចូលរម្ងាស់ឲ្យពុះ ហើយដាក់សាច់មាន់ ដំឡូងបារាំង និងការ៉ុតចូលរម្ងាស់ឲ្យពុះ

៣.បន្ទាប់មកដាក់ទឹកត្រី ស្ករស អំបិល និងម្រេចម៉ត់ចូលកូរចូលគ្នាទុកឲ្យពុះ រួចដាក់ខ្ទឹមបារាំង និងប៉េងប៉ោះចូលរម្ងាស់មួយរំពុះ ឆ្អិនហើយដួសដាក់ចានដាក់ស្លឹកជីរ ឬស្លឹកខ្ទឹមចូលជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE