វិធីធ្វើពងទាចៀនត្រីប្រម៉ា ឆ្ងាញ់ណាស់!

3184

គ្រឿងផ្សំ៖ ពងទា ២គ្រាប់,ត្រីប្រម៉ាចិញ្ច្រាំ ៥០ក្រាម,សាច់ចិញ្ច្រាំ ៥០ក្រាម,ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ,ស្លឹកខ្ទឹមហាន់ល្អិតៗ,ម្ទេសហាន់ (ដាក់ ឬ មិនដាក់ក៏បាន),បន្លែអន្លក់មាន ការ៉ុត ត្រសក់ ស្វាយខ្ចី សណ្តែកកួរ ស្ពៃក្តោប…(តាមចំណូលចិត្ត)។

វិធីធ្វើ៖
១.គោះពងទាដាក់ចានវាយចូលគ្នា រួចដាក់សាច់ចិញ្ច្រាំ និងត្រីប្រម៉ាចិញ្ច្រាំចូលគ្នាច្របល់ឲ្យសព្វ បន្ទាប់មកដាក់ខ្ទឹមសចិញ្ច្រាំ ទឹកត្រី ស្ករស និងម្សៅស៊ុបចូលគ្នាច្របល់ឲ្យសព្វ (ភ្លក់មើលល្មមតាមចំណូលចិត្ត) រួចដាក់ស្លឹកខ្ទឹម និងម្ទេសហាន់ចូល

២.ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់ចៀនពងទាត្រីប្រម៉ាលាយហើយចូលចៀនឲ្យក្រៀមល្មមទាំងសងខាង ហើយដួសដាក់ចាន

៣.រួចរាល់អស់ហើយ រៀបបន្លែអន្លក់ដាក់ចានសម្រាប់ហូបផ្ទាប់គ្នាជាមួយពងទាចៀនត្រីប្រម៉ា ជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE