វិធីធ្វើសាច់គោឆាម្រះព្រៅពិសេស!

1570

គ្រឿងផ្សំ៖ សាច់គោ ២៥០ក្រាម ហាន់ស្តើងៗល្មម,ម្ទេស និងខ្ទឹមស បុកចូលគ្នា(ដាក់តាមចំណូលចិត្ត),ទឹកត្រី ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ទឺក ១ស្លាបព្រាបាយ,ម្ទេសដៃនាងហាន់ និងស្លឹកម្រះព្រៅ។

វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់ម្ទេសខ្ទឹមសបុកហើយចូលរំលីងឲ្យឈ្ងុយ ហើយដាក់សាច់គោចូល ដាក់ ទឹកត្រី ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងទឹកចូលឆាច្របល់ចូលគ្នាឲ្យសព្វ

២.បន្ទាប់មកពេលសាច់ឆ្អិនហើយ ដាក់ម្ទេសដៃនាង និងស្លឹកម្រះព្រៅចូលឆា ៣-៤ត្រលប់ទៀត រួចដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE