វិធីធ្វើឆាល្ពៅពងទាសាច់ជ្រូក!

886

គ្រឿងផ្សំ៖ ល្ពៅ ៣០០ក្រាម,ស៊ុត ២គ្រាប់,សាច់ជ្រូក ៣០ក្រាម ចិញ្ច្រាំ ឬហាន់ស្តើងៗ,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាកាហ្វេ,ទឹក កន្លះកូនចានចង្កឹះ,ជីរនាងវង។

វិធីធ្វើ៖
១.យកល្ពៅចិតសម្បក កាត់ជាដុំៗ ឬបន្ទះៗល្មម (តាមចំណូលចិត្ត) រួចយកលាងទឹកឲ្យស្អាត

២.ដាំខ្ទះដាក់ប្រេងឆា ដាក់ខ្ទឹមចិញ្ច្រាំចូលរំលីងឲ្យឈ្ងុយ រួចដាក់សាច់ជ្រូកចូលឆាឲ្យសាច់ឆ្អិនបន្តិច ហើយដាក់ល្ពៅចូលឆា ៣-៤ត្រលប់

៣.បន្ទាប់មកដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ និងស្ករសចូលឆាចូលគ្នាឲ្យសព្វ រួចដាក់ទឹកចូលឆាច្របល់ចូលគ្នាទុកឲ្យពុះ

៤.រួចហើយគោះស៊ុតដាក់ចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដាក់ជីរនាងវងចូលឆា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE