វិធីធ្វើឆាតៅហ៊ូបន្លែគ្រប់មុខ ឆ្ងាញ់!

778

គ្រឿងផ្សំ៖ តៅហ៊ូ ២-៣ដុំ,បន្លែមាន ការ៉ុត ស្នៀតពោត ផ្កាខាត់ណា សណ្តែកបារាំង មួយមុខ ៣០ក្រាម,ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ស្ករស ១-២ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ,ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖
១.យកការ៉ុតចិតជាបន្ទះស្តើងល្មម, ស្នៀតពោតកាត់ជាពីរ ឬបីកង់, ផ្កាខាត់ណាកាត់ជាដុំតូចល្មម

២.យកតៅហ៊ូកាត់ជាដុំតូចល្មម រួចយកទៅដាក់ចៀនអោយឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយឡែក

៣.បន្ទាប់មកដាក់ខ្ទឹមចិញ្រ្ចាំចូលខ្ទះរំលីងអោយឈ្ងុយ រួចដាក់បន្លែទាំងអស់ចូលឆាត្រលប់ចុះឡើងអោយបន្លែឆ្អិនបន្តិច

៤.រួចហើយដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងម្រេចម៉ត់ចូលឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូល ជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE