វិធីធ្វើខត្រីទឹកប៉េងប៉ោះ ឆ្ងាញ់ៗ!

1731

គ្រឿងផ្សំ៖ ត្រី ៨០០ក្រាម ធ្វើឲ្យស្អាត,ប៉េងប៉ោះ ២ផ្លែ,ខ្ទឹមស៣កំពឹស,ខ្ទឹមក្រហម ៣កំពឹស,គល់ស្លឹកខ្ទឹម។ គ្រឿងប្រឡាក់ត្រី៖ អំបិល ១ស្លាបព្រាកាហ្វេ,ទឹកប្រេងខ្យង ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់បន្តិច។ គ្រឿងធ្វើទឹកខ៖ ស្ករត្នោត ១ស្លាបព្រាបាយ,ប្រេងឆា ១ស្លាបព្រាបាយ,ទឹកត្រី ៣ស្លាបព្រាបាយ,ទឹកប៉េងប៉ោះ ៤ស្លាបព្រាបាយ,អំបិល ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ,ទឹកប្រេងខ្យង ១ស្លាបព្រាកាហ្វេ,ម្ទេសហុយ (តាមចំណូលចិត្ត),ម្ទេសក្រៀម (តាមចំណូលចិត្ត ឬមិនដាក់ក៏បាន),ទឹក ៣០០មីលីលីត្រ។

វិធីធ្វើ៖
១.យកប៉េងប៉ោះហាន់ជាដុំតូចៗ, ខ្ទឹមស និងខ្ទឹមក្រហមចិញ្រ្ចាំ, គល់ស្លឹកខ្ទឹមហាន់។

២.ប្រឡាក់ត្រី យកត្រីដាក់ជាមួយអំបិល ទឹកប្រេងខ្យង និងម្រេច ប្រឡាក់ច្របល់ចូលគ្នាឲ្យសព្វល្អ។

៣.ដាំឆ្នាំងដាក់ស្ករត្នោតចូលកូរឲ្យរលាយស្ករ រួចដាក់ប្រេងឆា ខ្ទឹមសចិញ្រ្ចាំ និងខ្ទឹមប្រហមចិញ្រ្ចាំចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ទឹកត្រី ទឹកប៉េងប៉ោះ អំបិល ម្រេចម៉ត់ ទឹកប្រេងខ្យង និងម្ទេសហុយចូលច្របល់ចូលគ្នា រួចដាក់ប៉េងប៉ោះចូលច្របល់តិចៗចូលគ្នាឲ្យសព្វឲ្យពុះ ហើយដាក់ម្ទេសក្រៀមចូល និងចាក់ទឹកចូលកូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ

៤.បន្ទាប់មកយកត្រីដែលប្រឡាក់ហើយដាក់ចូលឆ្នាំង(សម្រាប់ចម្អិន) រួចចាក់ទឹកខដែលធ្វើហើយចូល ហើយយកទៅដាក់រម្ងាស់ប្រហែល ៣០-៤៥នាទី ឆ្អិនហើយដាក់គល់ស្លឹកខ្ទឹម និងបន្ថែមម្ទេសបានតាមចំណូលចិត្តជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE