វិធីធ្វើញាំម្កាក់ត្រីឆ្អើរពិសេសឆ្ងាញ់!

639

គ្រឿងផ្សំ៖ ត្រីឆ្អើរ ២ខាំ(បេះយកសាច់),ម្កាក់ ៦-៨ផ្លែ សាប់ ឬឈូសជាសរសៃៗ,ការ៉ុត ១ផ្លែល្មមសាប់ ឬឈូសជាសរសៃៗ,ជីរគ្រប់មុខ(ដាក់តាមចំណូលចិត្ត),ម្ទេសហាន់(ដាក់តាមចំណូលចិត្ត),ខ្ទឹមសចិញ្រ្ចាំ ៥-៧កំពឹស,ខ្ទឹមក្រហម ២-៣ដុំហាន់ស្តើងៗ,បង្គាក្រៀម ១ខាំ(ត្រាំទឹកឲ្យទន់),សណ្តែកដី ២ខាំ(បុកឲ្យម៉ត់),ទឹកត្រី កន្លះស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ។

វិធីធ្វើ៖
១.យកចានធំល្មមដាក់ម្កាក់ ត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដី បង្គាក្រៀម ទឹកត្រី និងស្ករសចូលច្របល់ឲ្យសព្វចូលគ្នា ហើយភ្លក់មើលល្មមអាចថែមថយតាមចំណូលចិត្ត

២.រួចរាល់ហើយដួសដាក់ចាន ពេលហូបចាំដាក់ជីរ និងម្ទេសចូលពីលើជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE