(មានវីដេអូ) វិធីធ្វើចេកបំពងស្រួយឆ្ងាញ់រសជាតិប្រៃផ្អែម!

1534

គ្រឿងផ្សំ៖ ចេកណាំវ៉ាស្រគាល ១ស្និត,ស្ករស ១កូនចានចង្កឹះ,ទឹកស្អាត កន្លះកូនចានចង្កឹះ, ប៊័រប្រៃ ៣ស្លាបព្រាបាយ,ស្លឹកតើយ ២-៣សន្លឹកកាត់ខ្លីៗ,ទឹកដាក់កំបោរសម្រាប់ត្រាំចេក។

វិធីធ្វើ៖

១.ចិតសម្បកចេកឲ្យស្អាតលាងទឹកចេញ រួចយកមកចិតជាបន្ទះតូចៗ ឬស្តើងៗល្មម ហើយដាក់ត្រាំទឹកកំបោរចោលរយៈពេល ២-៣ម៉ោង

២.ដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ស្លឹកតើយចូល ស្រង់ចេកដាក់ចូលបំពងមួយសន្ទុះឲ្យក្រៀមល្មម រួចស្រង់ចេញទុកមួយឡែក

៣.ដាំខ្ទះដាក់ទឹកចូល ដាក់ស្ករសចូលកូរឲ្យរលាយ រួចដាក់ប៊័រចូលកូរចូលគ្នាឲ្យរលាយសព្វល្អ បន្ទាប់មកដាក់ចេកចូលច្របល់ចូលគ្នាឲ្យសព្វល្អជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE