(មានវីដេអូ) វិធីធ្វើបុកកន្ទួតចេកខ្ចីឆ្ងាញ់អស់ទាស់!

564

គ្រឿងផ្សំ៖ កន្ទួត ២០០ក្រាម, ចេកខ្ចី ២-៣ផ្លែ, ម្ទេសក្រៀម ឬម្ទេសស្រស់ ១០-១២គ្រាប់, ទឹកត្រី ៥០មីលីលីត្រ, ទឹកកាពិ ឬទឹកប្រហុក ៥០មីលីលីត្រ, ទឹកក្រូចឆ្មារ ៣០មីលីលីត្រ, ស្ករត្នោត ៣០ក្រាម។

វិធីធ្វើ៖

១.យកត្បាល់ដាក់ម្ទេសចូលបុកឲ្យសព្វ រួចដាក់កន្ទួតចូលបុកឲ្យម៉ត់បន្តិច ហើយចិតចេកខ្ចីជាចង្វាៗដាក់ចូលបុកចូលគ្នាឲ្យសព្វ

២.បន្ទាប់មកដាក់ទឹកកាពិ ឬទឹកប្រហុក ទឹកត្រី ស្ករត្នោត និងទឹកក្រូចឆ្មារចូលបុកច្របល់ចូលគ្នាឲ្យសព្វ ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE