(មានវីដេអូ) វិធីធ្វើចាហួយដូងស្លឹកតើយឆ្ងាញ់ៗ!

771

គ្រឿងផ្សំ៖ ទឹកស្លឹកតើយ ១០០មីលីលីត្រ, ទឹក ៥០០មីលីលីត្រ, ម្សៅចាហួយ ៣ស្លាបព្រាកាហ្វេ, ស្ករស ៥-៧ស្លាបព្រាបាយ, ខ្ទិះដូង ១០០មីលីលីត្រ, អំបិលបន្តិច។

វិធីធ្វើ៖

១.ធ្វើទឹកស្លឹកតើយ យកស្លឹកតើយ ៧-៨សន្លឹកកាត់ខ្លីៗ យកដាក់កិនជាមួយទឹក ១០០មីលីលីត្រ រួចចាក់ច្រោះកុំឲ្យដោយកាក

២.ដាក់ទឹកលាយជាមួយទឹកស្លឹកតើយ ស្ករស ម្សៅចាហួយ ខ្ទិះដូង និងអំបិលចូលកូរចូលគ្នាឲ្យសព្វល្អ

៣.បន្ទាប់មកយកទៅដាក់ដាំលើចង្រ្កានប្រើភ្លើងល្មមកូរវារហូតដល់ពុះ ហើយបន្ថយភ្លើងរម្ងាស់ទុកចោលប្រហែល ៥-៦នាទី

៤.រួចហើយលើកចុះពីចង្ក្រានចាក់ចូលចាន ថាស ឬពុម្ព រួចទុកវាចោលរយៈពេល ៤-៥ម៉ោង បានជាចាហួយហើយកាត់ជាដុំៗតាមចំណូលចិត្តជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE