(មានវីដេអូ) វិធីធ្វើនំបាយដំណើបសឹ្លកតើយឆ្ងាញ់ៗ!

574

គ្រឿងផ្សំ៖ អង្ករដំណើប ៥០០ក្រាម, ដុំសាជូរ ១ក្រាម (អាចរកទិញបាន), ខ្ទិះដូង(ក្បាលខ្ទិះ) ២២០ក្រាម, ទឹកស្លឹកតើយ ៨០ក្រាម, ស្ករស ១៩០ក្រាម, អំបិល ១/២ស្លាបព្រាកាហ្វេ, ល្ងស ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដំបូងត្រូវយកអង្ករដំណើបចាក់ទឹកចូល យកដុំសាជូរដាក់ចូលកូរហើយដុសអង្ករឲ្យសព្វរយៈពេល ២-៣នាទី រួចយកអង្ករទៅលាង ៣-៤ដងទៀតឲ្យស្អាត ហើយដាក់ទឹកត្រាំអង្ករចោលរយៈពេល ៤-៥ម៉ោង

២.បន្ទាប់មកចាក់ទឹកចេញទុកឲ្យស្រស់ទឹកបន្តិច រួចយកទៅដាក់ក្នុងស្បៃ ឬក្រណាត់ស្អាតដាក់ចំហុយរយៈពេល ២០នាទី ឆ្អិនហើយយកបាយដំណើបដាក់ថាស ឬចានទុកមួយឡែក

៣.ដាំខ្ទះដាក់ខ្ទិះដូងចូល ដាក់ស្ករស និងអំបិលកូរចូលគ្នាឲ្យសព្វរម្ងាស់ឲ្យរំពុះ រួចដាក់បាយដំណើបចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ទឹកស្លឹកតើយចូលច្របល់ចូលគ្នាឲ្យសព្វល្អ

៤.បន្ទាប់មកទៀតយកបាយដំណើបដាក់ចូលពុម្ព ឬថាសទុកឲ្យត្រជាក់បន្តិច រួចកាត់ជាដុំៗល្មមតាមចំណូលចិត្ត រួចដាក់រោយល្ងពីលើជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE