វិធីធ្វើសាច់មាន់ឆាប៉េងប៉ោះរសជាតិជូរអែម!

379

គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម(កាប់ជាដុំៗ), ខ្ទឹមបារាំង ១ផ្លែ, ប៉េងប៉ោះ ១-២ផ្លែ, ការ៉ុត ១ផ្លែ, ខ្ទឹមចិញ្ច្រាំ ១ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ៤-៥ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១-២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយកន្លះ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ទឹក កន្លះកូនចានចង្កឹះ, ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖

១.យកខ្ទឹមបារាំង ប៉េងប៉ោះ និងការ៉ុត ហាន់ជាដុំៗ ឬចំណិតតាមចំណូលចិត្ត

២.ដាំខ្ទះដាក់ប្រេងចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងអោយឈ្ងុយ រួចដាក់សាច់មាន់ចូលឆាអោយសាច់ឆ្អិនបន្តិច ហើយដាក់ខ្ទឹមបារាំង ប៉េងប៉ោះ និងការ៉ុតចូលឆា ៤-៥ត្រលប់

៣.បន្ទាប់មកដាក់ទឹកប៉េងប៉ោះ ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងម្រេចម៉ត់ចូលឆាច្របល់ចូលគ្នាអោយសព្វ ហើយដាក់ទឹកចូលល្មមទុកអោយពុះ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE