វិធីធ្វើការីខៀវសាច់គោឆ្ងាញ់ប្លែកមាត់!

491

គ្រឿងផ្សំ៖ សាច់គោ(សាច់ផុយ ឬជាប់ខ្លាញ់) ៥០០ក្រាម ហាន់ស្តើងល្មម, គ្រឿងបុកខៀវ ១០០-២០០ក្រាម, ត្រប់ស្រួយ និងត្រប់ពុតលំញង (ដាក់តាមចំណូលចិត្ត), ខ្ទិះដូងដើម ១កូនចានចង្កឹះ, ខ្ទិះចុង ១កូនចានចង្កឹះ, ទឹកត្រី ១-២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាកាហ្វេ, ម្ទេសប្លោកហាន់, ស្លឹកក្រូចសើច និងស្លឹកជីរនាងវង។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ប្រេងឆាចូលតិច ដាក់គ្រឿងបុកខៀវចូលរំលីងអោយឈ្ងុយ រួចដាក់ខ្ទិះដើមចូលកូរចូលគ្នាអោយសព្វ ទុកមួយរំពុះ

២.បន្ទាប់មកដាក់សាច់គោចូល ដាក់ខ្ទិះចុងចូលច្របល់ចូលគ្នាអោយសព្វរម្ងាស់អោយពុះ

៣.ហើយដាក់ត្រប់ស្រួយ និងត្រប់ពុតលំញងចូល ដាក់ទឹកត្រី និងស្ករចូលទុកមួយរំពុះ រួចដាក់ស្លឹកក្រូចសើច ម្ទេសប្លោកហាន់ និងស្លឹកជីរនាងវងចូលច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE