រូបមន្តធ្វើបុកកាពិពងទាប្រៃឆ្ងាញ់អស់ទាស់ម៉ង!

630

គ្រឿងផ្សំ៖ ពងទាប្រៃ(ស្ងោរឆ្អិន) ២គ្រាប់, កាពិ ១ស្លាបព្រាកាហ្វេកន្លះ, ខ្ទឹមស ១០កំពឹស, ម្ទេស ៨-១០គ្រាប់, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករត្នោត ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, បន្លែអន្លក់ ត្រសក់ ត្រប់ ពពាយ សណ្តែកកួរ ស្ពៃក្តោប…តាមចំណូលចិត្ត។

វិធីធ្វើ៖

១.យកពងទាប្រៃពុះជាពីរ យកពងក្រហមទុកមួយឡែក យកសាច់ពណ៌សយកមកហាន់ឲ្យល្អិតៗទុកមួយឡែក

២.យកកាពិទៅខ្ចប់ដាក់អាំងភ្លើងមួយសន្ទុះ (ដើម្បីឲ្យឆ្អិនបន្តិច)

៣.យកត្បាល់ដាក់កាពិ និងខ្ទឹមសចូលបុកចូលគ្នាឲ្យសព្វ រួចដាក់ម្ទេសបុកចូលគ្នា ហើយដាក់ពងទាប្រៃ (ពងក្រហម)ចូលបុកចូលគ្នាឲ្យសព្វ ដាក់ទឹកក្រូចឆ្មារ ទឹកត្រី និងស្ករត្នោតចូលកូរចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ពងទាប្រៃ(សាច់ពណ៌ស)ចូលកូរចូលគ្នាឲ្យសព្វជាការស្រេច

៤.រួចរាល់ហើយរៀបចំបន្លែអន្លក់ដាក់ចាន ដួសទឹកកាពិពងទាប្រៃដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់ណាស់៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE