(មានវីដេអូ) វិធីធ្វើមាន់ចំហុយកូកាឈ្ងុយឆ្ងាញ់!

868

គ្រឿងផ្សំ៖ សាច់មាន់(សាច់ស្លាប ឬភ្លៅ​ តាមចំណូលចិត្ត) ៦-៨ដុំ, កូកា ១កំប៉ុង ឬ ១ដបតូច, ទឹកស៊ីអ៊ីវ ៥ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកសាច់មាន់ដាក់ប្រឡាក់ជាមួយទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង និងស្ករសប្រឡាក់ចូលគ្នាឲ្យសព្វ ទុកចោលរយៈពេល ១៥-២០នាទី

២.ដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់សាច់មាន់ប្រឡាក់ហើយចូល ចៀនមើលល្មមជិតឆ្អិន

៣.បន្ទាប់មកចាក់កូកាចូល គ្របទុករម្ងាស់ឲ្យពុះ មើលល្មមចូលជាតិក្រហមល្មមឆ្ងាញ់ (កុំឲ្យស្ងួតទឹកប្រយ័ត្នខ្លោច) រួចយកចេញដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE