(មានវីដេអូ) វិធីធ្វើប្រហិតត្រីរុំអំពៅឆ្ងាញ់ណាស់!

894

គ្រឿងផ្សំ៖ សាច់ត្រីស្លាត ៤០ក្រាម ហាន់ជាដុំៗ, បង្គា(បកឲ្យស្អាត) ៤០០ក្រាម, សាច់ជ្រូក(សាច់សុទ្ធ) ៤០ក្រាម ចិញ្រ្ចាំ ឬកិនឲ្យម៉ត់, ស្បែកជ្រូក ឬខ្លាញ់ជ្រូក ៤០ក្រាម ហាន់ជាដុំតូចៗ, គល់ស្លឹកខ្ទឹម ២០ក្រាម ហាន់ល្អិតៗ, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករស ២ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ម្រេចម៉ត់ ១/២ស្លាបព្រាកាហ្វេ, ម្សៅស៊ុបខ្នរ ១/២ស្លាបព្រាកាហ្វេ, ស៊ុត(យកតែពណ៌ស កន្លះគ្រាប់)​, ប្រេងសម្រាប់បំពង, អំពៅ(សកសំបកឲ្យស្អាត កាត់ជាដើមតូចៗល្មមសម្រាប់រុំប្រវែងប្រហែល ៧-១០សង់ទីម៉ែត្រ)។

វិធីធ្វើ៖

១.យកបង្គាដាក់លាយជាមួយអំបិល ១ស្លាបព្រាកាហ្វេច្របល់ចូលគ្នាឲ្យសព្វ រួចយកទុកក្នុងទូរទឹកកករយៈពេល ១ម៉ោង

២.យកខ្លាញ់ជ្រូកលាយជាមួយដាក់ស្ករស ១ស្លាបព្រាកាហ្វេច្របល់ឲ្យសព្វ ទុកមួយឡែករយៈពេល ៣០នាទី

៣.យកបង្គាដាក់ចូលម៉ាស៊ីនកិន ដាក់គល់ស្លឹកខ្ទឹមចូលកិនចូលគ្នាឲ្យម៉ត់ល្អ រួចដាក់សាច់ជ្រូក និងសាច់ត្រីចូល កិនចូលគ្នាឲ្យម៉ត់ ហើយដាក់ខ្លាញ់ជ្រូក ស៊ុតពណ៌ស ស្ករស ១ស្លាបព្រាកាហ្វេ ម្សៅស៊ុបខ្នរ ម្រេចម៉ត់ និងទឹកត្រីចូល កិនចូលគ្នាឲ្យសព្វល្អ

៤.បន្ទាប់មកយកប្រហិតមករុំអំពៅ (រុំល្មមតាមចំណូលចិត្ត) រួចយកទៅដាក់ចំហុយរយៈពេល ៥នាទី (ដើម្បីឲ្យសាច់ឆ្អិនបន្តិច) ហើយយកទៅដាក់បំពងក្រៀមល្មមតាមចំណូលចិត្តជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE