វិធីធ្វើសម្លម្ជូរយួនបង្គា

739

គ្រឿងផ្សំ៖ បង្គា ៤០០ក្រាម (បកសំបក ឬមិនបកក៏បាន), ប៉េងប៉ោះ ២០០ក្រាម, ម្នាស់ ២០០ក្រាម, សណ្តែកបណ្តុះ ១កូនចានចង្កឹះ, ពោតបារាំង ៥-៦ផ្លែ, ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ, ទឹកអំពិលទុំ ២ស្លាបព្រាបាយ លាយជាមួយទឹក ៤ស្លាបព្រាបាយ, អំបិលបន្តិច, ទឹកត្រីបន្តិច, ទឹក ៨០០មីលីលីត្រ, ម្អម និងខ្ទឹមលីង។

វិធីធ្វើ៖

១.យកប៉េងបោះ ម្នាស់ និងពោតបារាំង ហាន់ជាចំណិតៗ ឬជាដុំៗ ហើយយកស្លឹកខ្ទឹម និងម្អមហាន់តូចៗ រួចទុកមួយឡែក

២.ដាំឆ្នាំងដាក់ប្រេងឆាចូលបន្តិច ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់ប៉េងបោះ និងម្នាស់ចូលរោយអំបិលចូលបន្តិច ហើយដាក់ទឹកចូល ដាក់ទឹកអំពិលទុំ និងទឹកត្រីចូលកូរចូលគ្នាឲ្យសព្វទុករម្ងាស់ឲ្យពុះ

៣.បន្ទាប់មកដាក់បង្គាចូល ដាក់ពោតបារាំង និងសណ្តែកបណ្តុះចូលទុកឲ្យពុះ រួចភ្លក្សមើលអាចថែមថយរសជាតិតាមចំណូលចិត្ត ឆ្អិនហើយដាក់ម្អម អាចបន្ថែមខ្ទឹមលីងបើចូលចិត្ត៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE