(មានវីដេអូ) វិធីធ្វើចេកអាំងទឹកស្ករសាច់ដូងខ្ចី!

695

គ្រឿងផ្សំ៖ ចេកណាំវ៉ា ១ស្និត, ស្ករត្នោត ១១៥ក្រាម, ស្ករស ៦០ក្រាម, អំបិល កន្លះស្លាបព្រាកាហ្វេ, ខ្ទិះដូង ១កូនចានចង្កឹះ, សរសៃសាច់ដូងខ្ចី កន្លះកូនចានចង្កឹះ, ស្លឹកតើយ ២សន្លឹក។

វិធីធ្វើ៖

១.ធ្វើទឹកស្ករ ដាំខ្ទះដាក់ស្ករត្នោត ស្ករស និងខ្ទិះដូងចូលកូរចូលគ្នាឲ្យរលាយសព្វល្អ រួចដាក់ស្លឹកតើយចូលរម្ងាស់មួយរំពុះ ហើយដាក់សរសៃសាច់ដូង និងអំបិលចូលកូរចូលគ្នាឲ្យសព្វ ពុះហើយលើកចុះពីចង្រ្កានទុកមួយឡែក

២.យកចេកបកសំបក រួចដាក់អាំង(ចេកអាំងទាំងមូល ឬកាត់ជាដុំៗក៏បាន) មើលក្រៀមល្មមបន្តិច យកមកដំ ឬសង្កត់ឲ្យសំប៉ែត ហើយលាបទឹកស្ករឲ្យសព្វ រួចយកទៅអាំងទៀតឲ្យស្ងួត

៣.រួចរាល់ហើយយកចេកដាក់ចាន ពេលញ៉ាំអាចស្រូបទឹកស្ករ ឬហូបជ្រលក់ក៏បានតាមចំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE