(មានវីដេអូ) វិធីធ្វើជើងមាន់បំពងរសជាតិហឹរស្រួយឆ្ងាញ់!

1589

គ្រឿងផ្សំ៖ ជើងមាន់ ៥០០ក្រាម,​ គ្រឿងការីបុក ២ស្លាបព្រាបាយ, ស្ករស ១/២ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ,  ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ម្សៅបំពង ១/២កូនចានចង្កឹះ, ទឹកត្រជាក់ ១/២កូនចានចង្កឹះ, ប្រេងសម្រាប់បំពង ២កូនចានចង្កឹះ, ស្លឹកក្រូចសើច ៥-៧សន្លឹក។

វិធីធ្វើ៖

១.យកជើងមាន់កាត់ក្រចកធ្វើអោយស្អាតលាងទឹក រួចទុកអោយស្រស់ទឹក

២.យកចានធំល្មមដាក់លាយគ្រឿងការី ស្ករស ម្រេចម៉ត់ ទឹកត្រី និងទឹកស៊ីអ៊ីវលាយចូលគ្នាអោយសព្វ រួចដាក់ជើងមាន់ចូលច្របល់ចូលគ្នាអោយសព្វ ហើយដាក់ម្សៅបំពង និងទឹកត្រជាក់ចូលច្របល់អោយសព្វចូលគ្នាល្អ រួចហើយគ្របទុកចោលរយៈពេល ៣០នាទី

៣.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលអោយក្តៅ រួចដាក់ជើងមាន់ចូលបំពងអោយឆ្អិនក្រៀមល្មម ពេលជិតឆ្អិនដាក់ស្លឹកក្រូចសើចចូលបំពងជាមួយគ្នា ឆ្អិនហើយស្រង់ចេញមកដាក់ចានជាការស្រេច៕  ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE