វិធីងាយៗធ្វើនំភីសា (Pizza) ដោយខ្លួនឯង….!!

1182

+គ្រឿងផ្សំ
ម្ស៉ៅមី២ចានចង្កឹះ មេធ្វើនំប៉័ុង២ស្លាប់ព្រាកាហ្វេ ទឹកក្តៅអ៊ុនឭកន្លះចានចង្កឹះ ស្ករ១ស្លាបព្រាកាហ្វេ ប្រេងអូលាវ ពងទា២គ្រាប់ ទឹកប៉េងប៉ោះ ឈឹសPizza cheese ម្នាស់កន្លះផ្លែ ម្ទេសផ្លោកលៀងកន្លះផ្លែ ម្ទេសផ្លោកខៀវកន្លះផ្លែ សាច់ជ្រូក១ខាំ សាច់មាន់យកសាច់ទ្រូង ខ្ទឹមប៉ារាំងកន្លះផ្លែ។


+វិធីធ្វើ
-ចិញ្ចាំសាច់ជ្រូករួចលាយរស់ជាតិនឹងទឹកប៉េងប៉ោះ(តាមការចូលចិត្ត)
-ឈូសឈឺសអោយឡើងសរសៃឭ(ឈូសនឹងប្រដាប់ឈូសល្ហុង)
-ម្ទេសផ្លោកខ្ទឹមប៉ារាំហាន់ជាសសៃឭ


-ម្នាស់ហាន់ដុំមឭតូចល្មម
-សាច់មាន់យកទៅស្ងោអោយឆ្អិនរួចហែកជាសរសៃឭ
-ដាក់មេនឹងស្ករសចូលក្នុងទឹកក្តៅអ៊ុនឭរូចកូរអោយសព្វគ្រប់ទុកអោយឡើង


-គួសពងទា១គ្រាប់ចូលម្ស៉ៅមីរួចចាក់ទឹកមេចូលកូរអោយសព្វរួចច្រប៉ាច់អោយចូលសាច់តែ១រួចលៀបប្រេងអូលាវលើម្ស៉ៅគ្របទុកប្រហែល២០នាទីអោយឡើង
-កិនម្ស៉ៅមីអោយមូលរូចទុកប្រហែល១០នាទីអោយឡើង


-វៃពងទារួចលៀបលើម្ស៉ៅរួចយកទៅដុតអោយឡើងក្រហមល្មមប្រហែល១៥នាទី
-លៀបសាច់ជ្រូកចិញ្ចាំលើម្ស៉ៅមីរូចដុតអោយគ្រៀមបន្តិចប្រហែល៥នាទី
-ដាក់ខ្ទឹមប៉ារាំងដុតប្រហែល៥នាទី
-ដាក់ម្នាស់រួចរោយឈឺសរួចដាក់ម្ទេសផ្លោកដាក់សាច់មាន់រួចរោយឈឺសរួចដុតអោយគ្រៀមឈឺសជាការស្រេច៕

Credit:Home food

SHARE