វិធីធ្វើទឹកសណ្តែកឈ្ងុយឆ្ងាញ់!

729

គ្រឿងផ្សំ៖ ទឹកស្អាត ១,៥លីត្រ, សណ្តែកសៀង ៣០០ក្រាម, ស្ករស ១០០ក្រាម, ស្លឹកតើយ ២-៣សន្លឹក (ដាក់ ឬមិនដាក់ក៏បាន)។

វិធីធ្វើ៖

១.យកសណ្តែកសៀងលាងទឹកឲ្យស្អាត រួចដាក់ត្រាំទឹកចោលរយៈពេល ៨ម៉ោង បន្ទាប់មកយកលាងទឹកម្តងទៀត

២.យកសណ្តែកសៀងទៅកិនជាមួយទឹក រួចអស់ហើយយកទៅច្រោះកុំឲ្យដោយកាក

៣.បន្ទាប់មកយកទឹកសណ្តែកដែលកិនហើយទៅដាំឲ្យពុះ រួចបន្ថយភ្លើងដាក់ស្លឹកតើយចូល រម្ងាស់ទុកចោល ៥នាទី រួចស្រង់ស្លឹកតើយចេញ ហើយដាក់ស្ករសចូល កូរចូលគ្នាឲ្យសព្វល្អ រម្ងាស់ចោល ១នាទីទៀត ជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

SHARE