វិធីធ្វើចាហួយពោត ឆ្ងាញ់ជាប់ចិត្ត!

578

គ្រឿងផ្សំ៖ ពោតស្ងោរ ១-២ផ្លែ (ចិតយកតែសាច់), ទឹក ២៥០មីលីលីត្រ, ម្សៅចាហួយ ១ស្លាបព្រាកាហ្វេ, ស្ករស ៨០ក្រាម, ខ្ទិះដូង ២៥០មីលីលីត្រ, អំបិល ១ចុងស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.​ដាំឆ្នាំងដាក់ទឹកចូល ដាក់ម្សៅចាហួយចូល កូរចូលគ្នាតិចៗឲ្យរលាយសព្វល្អ ពុះហើយដាក់ស្ករសចូល កូរចូលគ្នាឲ្យសព្វ ហើយដាក់អំបិលចូល កូរចូលគ្នា រួចដាក់ខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វល្អ ពុះហើយលើកចេញ

២.រួចរាល់ហើយយកចាន ប្រអប់ កូនពែង ឬពុម្ព (តាមចំណូលចិត្ត) សម្រាប់ចាក់ចាហួយ យកពោតដាក់ចូល ហើយដួសទឹកចាហួយដាក់ចូល ទុកឲ្យត្រជាក់ជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

SHARE