វិធីធ្វើពោតកំបោរ

587

គ្រឿងផ្សំ៖ ពោតស ១គីឡូ (ពោតទុំ), កំបោរ ២ស្លាបព្រាបាយ, ស្ករស ៥ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ល្ង ១ស្លាបព្រាបាយ (លីងឲ្យឈ្ងុយ), ដូង(ដូងកោស)។

វិធីធ្វើ​៖

១.យកពោតដាក់ត្រាំទឹកកំបោរចោល ២០-២៥នាទី
២.យកពោតដែលត្រាំទាំងទឹកកំបោរនោះ យកទៅដាក់ស្ងោរហូតទាល់តែពោតមើលទៅប្រេះហើយរបក
សំបក ទើបយកទៅលាងទឹកកំបោរចេញឲ្យអស់ជាតិកំបោរ ហើយមើលទៅពោតឡើងស។
៣.យកពោតនោះយកទៅស្ងោរម្តងទៀតឲ្យរីក រួចចាក់ទឹកចេញទុកតែបន្តិចបានហើយបន្ថយកំដៅ (ដាក់
កំដៅបន្តិចៗ)ឬអាចស្រង់ពោតចេញយកមកញ៉ាំតែម្តងក៏បានដែរ

៤.យកចានដាក់លាយ ស្ករស ល្ង និងអំបិល លាយចូលគ្នាឲ្យសប់
៥.បន្ទាប់មកយកពោតដែលបានស្ងោរឆ្អិនដាក់ក្នុងចាន រួចយកស្ករស ល្ង និងអំបិលដែលបានលាយហើយ
ដាក់រោយពីលើពោត ហើយដាក់ដូងកោសពីលើ បានញ៉ាំជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

SHARE