វិធីធ្វើទឺកពោត ផ្អែមឈ្ងុយឆ្ងាញ់!

485

គ្រឿងផ្សំ៖ ទឹក ៣០០មីលីលីត្រ, ពោតផ្អែម ៣ផ្លែ, ស្លឹកតើយ ៣-៤សន្លឹក, ទឹកដោះគោស្រស់ ២០០មីលីលីត្រ, ស្ករស ២-៣ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.យកឆ្នាំងដាក់ទឹកស្ងោរពោត ដាក់ស្លឹកតើយចូល ពោតឆ្អិនហើយស្រង់ចេញ យកមកចិតយកសាច់

២.បន្ទាប់មកយកពោតទៅកិន ជាមួយទឹកដែលស្ងោរពោត ២៥០មីលីលីត្រ ទឹកដោះគោស្រស់ ស្ករស និងអំបិល កិនចូលគ្នាឲ្យសព្វល្អ រួចចាក់ច្រោះកុំអោយដោយកាក

៣.រួចហើយយកចាក់ចូលឆ្នាំង រម្ងាស់ឲ្យពុះម្តងទៀត ហើយលើកចេញ ទុកឲ្យត្រជាក់បន្តិច ទទួលទានបានជាការស្រេច (អាចបន្ថែមរសជាតិផ្អែមតាមចំណូលចិត្ត)៕

អត្ថបទដោយ៖ THE iCON MEDIA

SHARE