វិធីធ្វើនំតើយស្នូលដូង

845

គ្រឿងផ្សំ៖ ស្លឹកតើយ ៤-៥សន្លឹក, ទឹក ១០០មីលីលីត្រ, ម្សៅសម្រាប់ធ្វើនំ (ម្សៅមី, ម្សៅស្រូវសាលី…) ២០០ក្រាម, អំបិល កន្លះស្លាបព្រាកាហ្វេ, ខ្ទិះដូង ១០០មីលីលីត្រ, ស៊ុត ១គ្រាប់, ប្រេងសណ្តែក ១ស្លាបព្រាកាហ្វេ។ គ្រឿងផ្សំស្នូល៖ ទឹក ១០០មីលីលីត្រ, ស្ករត្នោត ២០០ក្រាម, ស្លឹកតើយ ១សន្លឹក, សាច់ដូងកោស ១៥០ក្រាម។

វិធីធ្វើ៖

១.ធ្វើស្នូលដូង យកឆ្នាំងដាំទឹក ដាក់ស្ករត្នោត និងស្លឹកតើយចូល កូរចូលគ្នាអោយរលាយស្ករ រួចដាក់សាច់ដូងកោស ច្របល់ចូលគ្នាអោយសព្វល្អ យកស្លឹកតើយចេញហើយលើកចេញពីចង្ក្រានទុកមួយឡែក។

២.ធ្វើសំបក យកស្លឹកតើយកិនជាមួយទឹក ១០០មីលីលីត្រ រួចចាក់ច្រោះកុំអោយដោយកាក ទុកមួយឡែក

៣.លាយម្សៅជាមួយអំបិល រួចចាក់ទឹកស្លឹកតើយចូល លាយអោយសព្វចូលគ្នា ហើយដាក់ខ្ទិះដូងចូល គោះស៊ុតដាក់ចូល និងដាក់ប្រេងសណ្តែកចូល លាយច្របល់ចូលគ្នាអោយសព្វល្អ។

៤.រួចរាល់អស់ហើយ យកម្សៅទៅចាក់ជាបន្ទះៗស្តើងល្មម ចាក់មើលអោយឆ្អិនម្សៅល្អ កុំអោយខ្លោច

៥.បន្ទាប់មកយកបន្ទះនំលាត ដួសដាក់ស្នូលដូងចូលល្មមតាមចំណូលចិត្ត មូលធ្វើជានំ ជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

SHARE