ប្រវត្តិខ្លះៗទាក់ទងនឹងសាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត ដែលសព្វថ្ងៃនៅសល់តែស្លាកឈ្មោះ

904

ទាក់ទងនឹងសាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត លោកគ្រូគួយ
សូគាន សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិអប់រំ និងជានិស្សិតថ្នាក់បណ្ឌិត
ខាងប្រវត្តិវិទ្យា នៃវិទ្យាស្ថានអ៊ីនធឺរេដ បានផ្តល់ព័ត៌មានដែលនៅ
ចងចាំមួយចំនួន និងឯកសារច្បាប់ដើមស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ
នៃសាកលវិទ្យាល័យភូមិន្ទតាកែវ-កំពតដូចតទៅ៖

លោករៀបរាប់ថា សាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត នៅសល់តែផ្លាកឈ្មោះ។គួររំលឹកផងដែរថាសាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត កសាងក្នុងទសវត្សឆ្នាំ១៩៦០(ប្រហែលឆ្នាំ1962) ដោយសម្តេចព្រះនរោត្តមសីហនុ ដែលមានតែពីរមហាវិទ្យាល័យប៉ុណ្ណោះគឺមហាវិទ្យាល័យអគ្គិសនីផ្នែកបច្ចេកទេសជាន់ខ្ពស់ និងមហាវិទ្យាល័យសាគរសាស្ត្រ(សិក្សាពីសមុទ្រ……)។ដែលសាកលវិទ្យាល័យនេះស្ថិតនៅលើចង្កេះភ្នំនរាយណ៍តាមបណ្តោយផ្លូវជាតិលេខ៣ព្រំប្រទល់ខេត្តតាកែវនិងកំពត។

ព័ត៌មានដែលនៅទាក់ទងនឹងសាកលវិទ្យាល័យនេះភូមិន្ទកំពត-តាកែវនេះ លោកគ្រូពូន សារឿន ជាអតីតនាយកវិទ្យាល័យឥន្ទ្រទេវី បានសរសេរថា៖ ខ្ញុំជានិស្សិតឆ្នាំទី១នៃមហាវិទ្យាល័យអគ្គិសនីផ្នែកបច្ចេកទេសជាន់ខ្ពស់ដែលបានរៀននៅសាកលវិទ្យាល័យភូមិន្ទកំពតតាកែវនេះ។ឆ្នាំបើកដំបូងគឺ១៩៦៧-១៩៦៨

កាលនោះការជ្រើសរើសនិស្សិតអោយចូលរៀននៅទីនោះមានតែអ្នកមានជំនាញផ្នែកបច្ចេសជាន់ខ្ពស់ ដែលមានឌីប្លូមប៉ុណ្ណោះ ថែមទាំងយកតែអ្នកនៅខេត្តតាកែវនិងកំពតទេ ខេត្តផ្សេងមិនយកទេ។ ឆ្នាំដំបូងនេះមាននិស្សិត៨០នាក់ ចែកជាបីថ្នាក់។ លោកដូ សឺងហៃ ជាអតីតនាយកវិទ្យាល័យតានី ទៅធ្វើជាសាកលវិទ្យាធិការ និងលោក ចៅ បៀន អតីតនាយកវិទ្យាល័យឈូក ជា អគ្គលេខាធិការ នៃសាកលវិទ្យាល័យភូមិន្ទកំពត-តាកែវ។

សូមបញ្ជាក់ថាឆ្នាំសិក្សាបើកដំបូងគី១៩៦៧ គីជាឆ្នាំដែលលោកគ្រូ ពូន សារឿន (អតីតនិស្សិតជំនាន់ទី១) ទើបជាប់ឌីប្លូម។មនុស្សច្រើនណាស់ដែលឆ្លល់ថាហេតុអ្វីបានជាសាកលវិទ្យាល័យនេះធ្វើនៅព្រំប្រទល់កំពត-តាកែវទៅវិញ? លោកគ្រូវបានឆ្លើយថា៖ ចាប់ពីក្រោយសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) កាលនោះនៅស្រុកខ្មែរ ខេត្តទាំងអស់មានបារាំងជាចៅហ្វាយខេត្ត ប៉ុន្តែមានខ្មែរពីរៗនាក់ជាទីប្រឹក្សាដែលទទួលបន្ទុកផងដែរ។ នៅឆ្នាំ១៩៤៦ បារាំងបានដាក់ខេត្តតាកែវ និងកំពត ឱ្យទៅជាតំបន់តែមួយ។ ក្រោយមក ក៏មានវិទ្យាល័យមួយដែលមានឈ្មោះថា វិទ្យាល័យព្រះឧទ័យ
នៅទីរួមខេត្តតា

នៅសម័យសង្គមរាស្រ្តនិយម សិស្សពីវិទ្យាល័យព្រះឧទ័យ ត្រូវទៅប្រឡងឌីប្លូមនៅវិទ្យាល័យព្រះរាជសម្ភារ ដែលមិនសូវត្រូវគ្នាប៉ុន្មានទេ ដោយសាររឿងប្រវត្តិសាស្រ្តស្តីពីជម្លោះរវាងព្រះឧទ័យ និងព្រះរាជសម្ភារ (ថាព្រះឧទ័យជាអ្នកបំពាន)។ ដោយបំណងចង់ឱ្យមានការចុះសម្រុងនឹងគ្នា រវាង
កូនសិស្សនៃខេត្តទាំងពីរនេះហើយបានជាគេបង្កើតសាកលវិទ្យាល័យនេះ នៅចំព្រំប្រទល់ខេត្តតាកែវ និងកំពត តែម្តង។ ស្តាយណាស់! ខ្ញុំបានជួបលោកភូ ស៊ីអ៊ុយ នៅស្រុកបារាំង នៅឆ្នាំ១៩៩១ ភ្លេចសួរអំពី
ចំណុចនេះ!…


-ខ្ញុំសូមបន្ថែមថា៖ ក្រោយមកលោកភូ ស៊ីអ៊ុយ ក៏ជាសាកលវិទ្យាធិការ មានទីកំណើតនៅ
ផ្សារថ្កូវ (ខាងត្បូងភ្នំនារាយណ៍)។ លោកបានទៅរៀននៅស្រុកបារាំងជាង
១០ឆ្នាំ និងបានទទួលសញ្ញាបត្របណ្ឌិតខាងគីមីវិទ្យា។ ភរិយារបស់លោក
ជាជនជាតិបារាំង។ នៅដើមឆ្នាំ១៩៧៥ មុនរបបលោកលន់ នល់ដួលរលំ


លោកបានទៅប្រទេសអូស្ត្រាលី ដើម្បីបន្ថែមវិជ្ជាខាងភាសាអង់គ្លេស
ពីព្រោះលោកជា នាយកទំនាក់ទំនងវប្បធម៌ ។ នៅឆ្នាំ១៩៩១ ពេលខ្ញុំទៅរៀននៅស្រុកបារាំង ខ្ញុំបានទៅ ជួបលោក និងភរិយាលោក នៅទីក្រុង Orléans ប្រទេសបារាំង។

អតីតនិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត

ប្រភព៖ បណ្ឌិតសភាចារ្យស៊ន សំណាង

SHARE