វិធីធ្វើបង្អែមដំឡូងជ្វាទឹកខ្ញី

384

គ្រឿងផ្សំ៖ ដំឡូងជ្វា ៧០០ក្រាម, ខ្ញី ១ដុំល្មម ហាន់ជាបន្ទះ, ទឹកស្អាត ៧៥០មីលីលីត្រ, ស្ករស ១០០ក្រាម, ទឹកកំបោរ (សម្រាប់ត្រាំដំឡូង)។

វិធីធ្វើ៖

១.យកដំឡូងចិតសម្បកឲ្យស្អាត រួចកាត់ជាដុំៗល្មម ហើយដាក់ត្រាំទឹកកំបោររយៈពេល ១៥-២០នាទី រួចយកលាងទឹកឲ្យស្អាត ទុកឲ្យស្រស់ទឹក

២.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់ស្ករសចូល កូរឲ្យរលាយសព្វល្អ (ប្រើភ្លើងតិចល្មម)

៣.បន្ទាប់មកដាក់ខ្ញី និងដំឡូងចូល កូរចូលគ្នា រម្ងាស់ប្រហែល ១០-១៥នាទី ឆ្អិនជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

SHARE