តៅហ៊ូបំពងទឹកអំពិលទុំ ប្លែកមាត់ទៀតហើយបងប្អូន!

706

គ្រឿងផ្សំ៖

-តៅហ៊ូ ១-២ដុំ

-ស្ករត្នោត ទឹកអំពិលទុំ ទឹកស៊ីអ៊ីវ  មួយមុខ ៤ស្លាបព្រាបាយ

-ល្ងស ១ស្លាបព្រាបាយ

-ម្ទេសក្រៀម ២-៣គ្រាប់ (មិនដាក់ក៏បាន)

វិធីធ្វើ៖

១.យកតៅហ៊ូលាងទឹកឲ្យស្អាត កាត់ជាដុំៗល្មម រួចយកទៅបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយឡែក។

២.ដាំខ្ទះឲ្យក្តៅ រួចដាក់ស្ករត្នោតចូលកូរឲ្យរលាយ បន្ទាប់មកដាក់ទឹកស៊ីអ៊ីវ និងទឹកអំពិលទុំចូល កូរចូលគ្នាឲ្យសព្វ រួចដាក់ល្ងសចូល កូរចូលគ្នាហើយបិទភ្លើង។

៣.យកតៅហ៊ូបំពងដាក់ចាន ហើយស្រោចទឹកជ្រលក់ពីលើ ហើយដាក់ម្ទេសក្រៀមចូលជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

SHARE