ក្តា​មសេះ​ស្រវឹង​ស្រាទឹក​ឃ្មុំ ….!

647

គ្រឿងផ្សំ៖
-ក្តាម-ខ្ញី-ម្ទេស-ស្លឹកខ្ទឹម-ស្រា-ទឹកស៊ីអ៊ីវ-ប្រេងល្ង

វិធីធ្វើ៖
១-ក្តាមសេះ​២ ឬ៣​ ១២០០​ក្រាម ខ្ញី​ម៉ដ្ឋ៨​០ក្រា​ម ដើមខ្ទឹ​​ម១៦០ក្រា​ម ម្ទេសទុំ២​ផ្លែ
២-ទឹកឃ្មុំ​៤ស្លាបព្រា​​បាយ ទឹកស៊ីអ៊ីវ ​២ស្លាបព្រា​កន្លះ ស្រា​២ស្លា​​បព្រាកន្លះ ប្រេងល្ង​១ស្លាប​ព្រាកាហ្វេ។
៣-ក្តាម​​សេះ បក​ស្នូក យកស្រកីចេញ​​និងលាងទឹកឱ្យ​ស្អាតកាត់​ជាដុំ​​ៗដាក់ចំហុ​យឱ្យ​ឆ្អិនទើបស្រង់។


៤-ដាក់ខ្លា​​ញ់ឬប្រេង​ឆា៣ស្លាប​ព្រាបាយ ចូលក្នុង​ខ្ទះរួចរង់ចាំខ្ទះ​​ក្តៅទើបចាក់ខ្ញីម៉​ដ្ឋចូល​បំពងបន្ទា​ប់ម​ក ចាក់ក្តា​មសេះ​ឆ្អិនស្រាប់ចូលក្នុងខ្ទះ ​​ឆាត្រឡប់ចុះ​ឡើង ​១ស្រប​ក់
៥-ចាក់ដើមខ្ទឹ​ម(កាត់​ជាកង់)និ​ងគ្រឿងផ្សំរ​សជាតិ និង ​ម្ទេសទុំចូលឆាត្រឡប់​ឱ្យស​ព្វទើបគ្រ​បខ្ទះ  ​ឱ្យជិតរួចរំងាស់ប្រ​​ហែល៥-៦នាទី​រហូតទា​ល់តែចូល​ជាតិគ្នា ​រួចស្រង់​ដាក់ចា​នទទួល​ទាន ​ជាការស្រេ​ច៕

SHARE