ធ្លាប់ញ៉ាំភ្លារតនៈគីរីទេ? តោះសាកធ្វើញ៉ាំទាំងអស់គ្នា ..!

463

គ្រឿងផ្សំ៖

1-សាច់គោ យកសាច់គោល្អខ្ចី ហេីយផុយ(លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
2-ម្ទេសប្លោកលឿង . ម្ទេសប្លោកក្រហម ( លាងទឹកអោយស្អាត ហាន់ជាសសៃតូចៗ )
3-ខ្ទឹមបារាំងលាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
4-ត្រប់ស្រួយ(លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
5-សណ្ដែកកួរ លាងទឹកអោយស្អាត កាត់ជាកង់ៗ ខ្លីល្មម )


6-ជីរអង្កាម ( បេះអោយស្អាត រួចយកទៅលាងទឹក )
7-សាឡាត់ . នឹងសាឡាត់ពណ៌ស្វាយ ( បេះលាងទឹកអោយស្អាត កាត់ជាកង់ខ្លីៗ ល្មម )
8-ប៉េងប៉ោះ ( លាងទឹកអោយស្អាតពុុះជាបួន )
9-អង្ករលីង
10-អំបិល
11-បីចេង
12-ស្ករស
13-ក្រូចឆ្មារ ឬ ទឹកក្រូចឆ្មារ

14-ប្រហុកឆៅ ( ចិញ្ច្រាំអោយម៉ត់ )
15-រំដេង-គល់ស្លឹកគ្រៃ-ស្លឹកក្រូចសេីចលាងទឹកអោយស្អាត ហាន់បញ្ឈិតស្ដេីងៗ )
16-ខ្ទឹមស-ខ្ទឹមក្រហម -ម្ទេស(លាងទឹកអោយស្អាត ចិញ្ច្រាំចូលគ្នាអោយម៉ត់ )

វិធីធ្វើ៖
1-យេីងដាំទឹកបន្តិចសំរាប់ យកមកធ្វេីជាទឹកប្រហុក ទឹកពុះរួចយកប្រហុកចិញ្ច្រាំ ដាក់ចូលចានល្មម ចាក់ទឹកដាំពុះចូលរួចចាក់ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសចិញ្ច្រាំ ស្ករស អំបិល ទឹកក្រូចឆ្មារ បីចេង ចូលកូរអោយសព្វដាក់សាច់គោចូល រំដេង គល់ស្លឹកគ្រៃ
ស្លឹកក្រូចសេីច ភ្លក់រស់ជាតីតាមចំណូលចិត្ត រួចទុកមួយអន្លេីរ


2-យកបន្លែដែលហាន់រួច ដាក់ចូលចានដែលធំមួយ យកសាច់គោដែលត្រាំទឹក ប្រហុក មកចាក់ ចូលជាមួយបន្លែរ ច្របល់ថ្នមៗ រួចដាក់អង្ករលីង ជីរអង្កាម ចូលច្របល់ម្ដងទៀត ថ្នមៗ
3-រួចបន្ថែមម្ដងទៀត អង្ករលីង ជាការស្រេច
អាហារមួយមុខនេះសំរាប់រីករាយជួបជុំគ្រួសារ មិត្តភក្ដិ បងប្អូន នឹងក្រុមការងារចុងសប្ដាហ៍

ប្រភព​ពី ​៖ Reasey Sovan Chea

SHARE