បុក​ត្រយូងចេក​នំបញ្ចុក ដ៏ឆ្ងាញ់ពិសារ..!

799

គ្រឿងផ្សំ:ត្រយូងចេក-សណ្ដែកកួរ-ខ្ទឹមស ខ្ទឹមក្រហម-ម្ទេសហឹរ-កាពិ-បង្គាក្រៀម-ក្រូចឆ្មារ-សណ្ដែកដី-ការ៉ុត ក្ដាមប្រៃ-នំបញ្ចុក-ជីររណារ-ស្ករសនិងប៊ីចេង​។

វិធីធ្វើ: មុន​ដំបូង​ត្រូវ​ហាន់​ត្រយូងចេក​ជា​សរសៃៗ ប៉ុន្តែ​មាន​ទំហំ​ធំ​ជាង​ល្បោយ​នំបញ្ចុក​បន្តិច រួច​យក​វា​ទៅ​ត្រាំទឹក​លាយ​ក្រូចឆ្មារ ​ដើម្បី​កុំ​ឲ្យ​សរសៃ​ត្រយូងចេក​ឡើង​ពណ៌​ខ្មៅ។បន្ទាប់មក​ទៀត​ត្រូវ​យក​ខ្ទឹមស ខ្ទឹមក្រហម​បុក​ក្នុង​ត្បាល់ជាមួយ​ម្ទេស រួច​ដាក់​កាពិ ស្ករស និង​ប៊ីចេង មុន​នឹង​បន្ថែម​សណ្ដែកកួរ សណ្ដែកដី ក្ដាមប្រៃ ហើយ​ច្របាច់​ក្រូចឆ្មារ​ចូល​ក្នុង​ត្បាល់ ហើយ​សឹម​ដាក់​ត្រយូងចេក​ចូលនិង​ប្រើ​អង្រែ​បុក​តិចៗ​ឲ្យ​ចូល​ជាតិ​។

ក្នុង​ដំណាក់កាល​នេះ​មាន​ជម្រើសពីរ​ គឺ​ចុងភៅ​អាច​យក​នំបញ្ចុក​បុក​ ក្នុង​ត្បាល់​ជាមួយ​ត្រយូងចេក និង​បង្គាក្រៀម​ក៏​បាន ឬ​ក៏​ដួស​ត្រយូងចេក​ដាក់​ចាន ហើយ​រោយ​បង្គាក្រៀម​ពី​លើ​ ដើម្បី​ទទួលទាន​ជាមួយ​នំបញ្ចុក​ក៏​បាន។

 

SHARE