វិធីធ្វើទឹកសណ្តែកងាយៗ …..!​

1066

ជំហានដំបូងនៃការធ្វើងាយស្រួលដោយយើងគ្រាន់តែ មានគ្រឿងផ្សំ និងសម្ភារៈមួយចំនួន៖
គ្រឿងផ្សំមានដូចជា៖
-សណ្តែកសៀងកន្លះគីឡូ(អាចយកគ្រាប់សណ្តែកមូល ឬគ្រាប់សណ្តែកកិនក៏បាន)-ស្ករស១គីឡូក្រាម-អំបិល១ស្លាបព្រាកាហ្វេ-ទឹកដោះគោខាប់ឬខ្ទិះដូង(តាមចំណង់ចំណូលចិត្ត)-ទឹកស្អាតចំនួន ៣លីត្រ


សម្ភារៈធ្វើមានដូចជា៖
-ម៉ាស៊ីនទឹកក្រឡុក
-ក្រណាត់ស្អាត (ទុកសម្រាប់ច្រោះកាកសណ្តែកចេញ)
-ដបទឹកសុទ្ធឬដបស្អាតណាមួយ
-ឆ្នាំងធំ១។

វិធីធ្វើ៖
១.ជាដំបូងត្រូវត្រាំសណ្តែកឱ្យរីកជាមុនសិន ដើម្បីងាយស្រួលយកវាកិន ដោយបងស្រីបានបញ្ជាក់ថា ត្រូវប្រើរយៈពេលត្រាំគ្រាប់សណ្តែក ប្រហែលជាពី ៣-៤ម៉ោង។បន្ទាប់មកស្រង់គ្រាប់សណ្តែក ដែលបានត្រាំនោះ មកលាងសម្អាតយកសំបកចេញ និងកំទេចកំទីនានាឱ្យបានស្អាត។

២.ដួសសណ្តែកដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក (ត្រូវចងចាំថានៅក្នុងការក្រឡុកម្តងៗគួរដាក់សណ្តែកទៅក្នុងម៉ាស៊ីនក្រឡុកក្នុងបរិមាណសមស្របមួយ ដើម្បីកុំឱ្យម៉ាស៊ីនធ្វើការក្រឡុកតឹងតែងខ្លាំងពេក)។ក្រោយពីម៉ាស៊ីនក្រឡុកម៉ត់ហើយ ត្រូវចាក់វាដាក់ទៅក្នុងក្រណាត់ស្អាតដែលត្រៀមទុករួចជាស្រេច ដើម្បីច្របាច់យកទឹក និងកាកសណ្តែកចេញពីគ្នា។

៣.ចាក់ទឹកសណ្តែកដែលច្របាច់រួច ដាក់ទៅក្នុងឆ្នាំងហើយចាក់ស្ករស ខ្ទិះដូង និងអំបិលចូលគ្នា កូរឱ្យសព្វរួចដាក់ដាំវាឱ្យពុះ។ (បងស្រីក៏បានបញ្ជាក់ទៀតថា ប្រសិនបើប្រើទឹកដោះគោខាប់ ពេលដាំទឹកសណ្តែកពុះហើយ ចាំចាក់ទឹកដោះគោចូល និងកូរឱ្យសព្វជាការស្រេច)។ចំណាំ៖ ពេលលើកឆ្នាំងទឹកសណ្តែកដាក់ដាំនៅលើចង្រា្កនបានប្រមាណជា ១០នាទី ត្រូវយកវែកកូរវាម្តងផង ដើម្បីជៀសវាងកុំឱ្យទឹកសណ្តែកឡើងកករ។

៤.បន្ទាប់ពីដាំទឹកសណ្តែកពុះហើយត្រូវលើកវាចុះពីចង្រ្កាន រូចកូរវាឱ្យសព្វម្តងទៀតដើម្បីឱ្យវារលាយបានល្អ។
បន្ទាប់មក អ្នកអាចទទួលទានវាក្តៅអ៊ុនៗក៏បាន ឬចាក់វាទុកឱ្យត្រជាក់សិន ចាំច្រកចូលក្នុងដបទឹកសុទ្ធក៏បាន។ ចុងក្រោយយកវាទៅទុកក្លាសេ្ស ក្នុងធុងទឹកកក ឬ ទូទឹកកកក៏បាន ដើម្បីរក្សាគុណភាពទុកញ៉ាំឱ្យបានយូរ (អ្នកក៏អាចក្លាស្សេវាឱ្យកកខ្លាំងធ្វើជាការ៉េមក៏បាន តាមចំណង់ចំណូលចិត្ត)។

ត្រឹមតែប៉ុណ្ណេះអ្នកក៏ទទួលបាននូវទឹកសណ្តែកសៀងដ៏ឈ្ងុយឆ្ងាញ់ពិសា និងមានអនាម័យខ្ពស់ សម្រាប់ទទួលទានក្នុងក្រុមគ្រួសារអ្នកបានទៅហើយ៕

Credit: khmercooking

SHARE