របៀបធ្វើ គីមឈីឆៃថាវ

1517

របៀបធ្វើ គីមឈីឆៃថាវ+គ្រឿងផ្សំ៖-ឆៃថាវ 1គីឡូ-ម្សៅម្ទេសកូរ៉េ 5ស្លាបព្រាបាយ-ស្ករស 1ស្លាបព្រាបាយ-ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ-ខ្ញីចិញ្ច្រាំ 1/2ស្លាបព្រាកាហ្វេ-ស្លឹកខ្ទឹម 5ដើម (ហានវែងៗល្មម)-អំបិល 1ស្លាបព្រាកន្លះ-ប្រហុកកំពិសកូរ៉េ 1ស្លាបព្រាបាយ (បើអត់មានអាចប្រើទឹកត្រីជំនួសបាន)-ទឹក 2ស្លាបព្រាបាយ

+របៀបធ្វើ៖-យកឆៃថាវចិតសម្បកអោយស្អាត រួចកាត់ជាដុំតូចៗល្មម រួចប្រលាក់ជាមួយអំបិលអោយសព្វល្អ ផ្អាប់ទុក៤០នាទី រួចស្រង់ដាក់កញ្រ្ជែនអោយស្រស់ទឹក។លាយគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វ រួចយកឆៃថាវមកប្រលាក់អោយសព្វល្អជាការស្រេច៕យកកែវស្អាត ដាក់គីមឈីឆៃថាវ ផ្អាប់ទុក១ថ្ងៃ រួចទុកក្នុងទូទឹកកក៣ថ្ងៃទៀតអាចទទួលទានបានហើយ៕

SHARE