វិធីធ្វើមីបំពងស្នូលសាច់ចិញ្ច្រាំ ស្រួយឆ្ងាញ់ណាស់ (វីដេអូវិធីធ្វើ)

1090

គ្រឿងផ្សំ៖ សាច់ចិញ្រ្ចាំ ២០០ក្រាម,​ មី ១០០ក្រាម, ខ្ទឹមស ៣កំពឹស និងម្រេច ១ស្លាបព្រាកាហ្វេ បុកចូលគ្នា, ទឹកត្រី កន្លះស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ស៊ុត ១គ្រាប់។ វិធីធ្វើ៖ យកសាច់ចិញ្រ្ចាំលាយជាមួយខ្ទឹមសម្រេចបុកហើយ ទឹកត្រី អំបិល ស៊ុតចូល ច្របល់ចូលគ្នាឲ្យសព្វ។

បន្ទាប់មកយកសាច់ធ្វើជាដុំមូល រួចយកសរសៃមីមករុំ ហើយយកទៅបំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត រួចស្រង់ចេញដាក់ចានជាការស្រេច៕

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE