បង្អែមសង់ខ្យាល្ពៅ វិធីងាយៗរសជាតិឆ្ងាញ់ជាប់ចិត្ត (វីដេអូវិធីធ្វើ)

1740

គ្រឿងផ្សំ៖ ល្ពៅ ធំល្មមមួយ ៤០០ក្រាម-៦០០ក្រាម, ស៊ុត ៤គ្រាប់, ខ្ទិះដូង ២០០មីលីលីត្រ, ម្សៅសម្រាប់ធ្វើនំ ឬម្សៅអង្ករ ២ស្លាបព្រាបាយ, ស្ករត្នោត ៣០០ក្រាម, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក។ វិធីធ្វើ៖ លាងល្ពៅឲ្យស្អាត រួចយកគ្រាប់ចេញ ទុកមួយឡែក។

គោះស៊ុតដាក់ចាន លាយខ្ទិះដូង ម្សៅ ស្ករ អំបិល ស្លឹកតើយចូលគ្នា ច្របល់ឲ្យសព្វចូលគ្នា រួចចាក់ច្រោះកុំឲ្យដោយកាក។ បន្ទាប់មកយកចាក់ចូលល្ពៅ ហើយយកល្ពៅយកដាក់ចំហុយប្រហែល ១ម៉ោង ឆ្អិនហើយលើកចេញមកហូបជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE